Skip to main content

Flavored tobacco ban Khmer

Flavored tobacco ban in Khmer
News article
Release date: 11/08/2021
Sponsored by: Board of County Commissioners Department

ខោនធី វ៉ាស៊ីនតោនបានបង្កើតច្បាប់ ហាមឃាត់ការលក់ផលិតផលថ្នាំជក់ដែលមានរសជាតិ មុនគេបង្អស់នៅក្នុងរដ្ឋ។

បន្ទាប់ពីការផ្តល់សក្ខីកម្មជាសាធារណៈ និងការបញ្ចេញយោបល់ជាច្រើនពីមន្ត្រីសុខាភិបាលសាធារណៈអស់រយៈពេលជាច្រើនសប្ដាហ៍កន្លងទៅ ក្រុមប្រឹក្សាភិបាលខោនធី ដែលហៅ

កាត់ថា ប៊ីស៊ីស៊ី (BCC) បានលុបចោលបទបញ្ញត្តិ 599 Ordinance 599 ដែលហួសសម័យ ហើយបានជំនួសវាដោយច្បាប់ថ្មីដែលរួមបញ្ចូលការហាមឃាត់លើការលក់រាយនៃផលិតផលថ្នាំជក់ដែលមានរសជាតិ រួមទាំងបារី ម៉ុងតុល (menthol) រសជាតិសំយោគ ប្រព័ន្ធចែកចាយជាតិនីកូទីន និងស្រូបខ្យល់ ដូចជា បារីអេឡិចត្រូនិច បារីអេឡិចត្រូនិចស៊ីហ្គែរ ប៊ិចវេប (vape)និង អ៊ីហូកា (e-hookah) ដែលផ្តល់រសជាតិ ឬក្លិនក្រៅពីរសជាតិ ឬក្លិនថ្នាំជក់។

នៅថ្ងៃទី 2 ខែវិច្ឆិកា (ប៊ីស៊ីស៊ី) ដែលដើរតួជាអាជ្ញាធរសុខភាពសាធារណៈក្នុងតំបន់សម្រាប់ ខោនធី វ៉ាស៊ីនតោន បានអនុម័តបទបញ្ញត្តិលេខ 878 Ordinance 878 ដោយមានសមាជិកក្រុមប្រឹក្សាចំនួន 3 នាក់បានបោះឆ្នោតគាំទ្រ និង 2 បោះឆ្នោតប្រឆាំង ដោយផ្អែកលើការរកឃើញដែលបង្ហាញថាការប្រើប្រាស់ថ្នាំជក់ដោយយុវជននៅតែបន្តជាហានិភ័យសុខភាពដ៏សំខាន់។ សកម្មភាពរបស់ក្រុមប្រឹក្សាភិបាលបម្រើដល់៖

  • ហាមឃាត់ការលក់ថ្នាំជក់ ឬផលិតផលនីកូទីនសំយោគដល់ជនណាម្នាក់ដែលមានអាយុក្រោម 21 ឆ្នាំ
  • ហាមឃាត់ការលក់ថ្នាំជក់ដែលមានរសជាតិ ឬផលិតផលនីកូទីនសំយោគនៅក្នុងគ្រឹះស្ថានលក់រាយណាមួយ និង
  • ហាមប្រើឃ្យូផន(ខិត្តប័ណ្ណតំលៃ) ការផ្សព្វផ្សាយការបញ្ចុះតម្លៃ និង តម្លៃពិសេសសម្រាប់ផលិតផលថ្នាំជក់ណាមួយ។

ច្បាប់ថ្មីនេះក៏តម្រូវឱ្យមានការលក់ពីអ្នកលក់ផ្ទាល់ (មិនមានសេវាកម្មដោយខ្លួនឯងឡើយ) នូវរាល់ផលិតផលថ្នាំជក់ទាំងអស់ និងហាមឃាត់ការលក់ថ្នាំជក់ពី "កន្លែងអាជីវកម្មដែលអាចចល័តបាន" ដូចជាយានជំនិះ ឬបញ្ជរជាដើម។ នៅក្រោមបទបញ្ញត្តិ 878 ការបំពានគឺស្ថិតនៅក្រោមការរំលោភរដ្ឋប្បវេណីថ្នាក់អេ Class A civil infraction ដែលចេញដោយមន្រ្តីអាជ្ញាធរ។ បទបញ្ញត្តិនឹងអនុវត្តទូទាំងស្រុក រួមទាំងក្នុងព្រំប្រទល់ក្រុង។ ទោះបីជាបទបញ្ញត្តិនេះចូលជាធរមាននៅថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2021 ក៏ដោយ តែវានឹងត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2022។

ដូចដែលបានបញ្ជាក់ដោយប្រធានក្រុមប្រឹក្សាភិបាល លោកស្រី ខាសរិន ហ៊ារីងធិន Kathryn Harrington “ក្រុមប្រឹក្សាភិបាលបានឮនិងឃើញភស្តុតាងគួរឱ្យទាក់ទាញអារម្មណ៍ថាការរឹតបន្តឹងការចូលប្រើផលិតផលរសជាតិ ធ្វើឱ្យមនុស្សវ័យក្មេងដែលប្រើប្រាស់ថ្នាំជក់មានតិចជាងមុន ហើយអត្រាឈប់ប្រើសារធាតុនីកូទីននិងឈប់ជក់បារីខ្ពស់ជាងមុន។ ទោះបីជាការបោះឆ្នោតមិនមែនជាចំនួនសរុបជាឯកច្ឆ័ន្ទក៏ដោយ យើងបានឮយ៉ាងច្បាស់ថា សម្លេងក្រុមប្រឹក្សានីមួយៗបង្ហាញការព្រមព្រៀងថា ការប្រើប្រាស់សារធាតុថ្នាំជក់គឺមានគ្រោះថ្នាក់ ហើយយុទ្ធសាស្ត្រទីផ្សារដែលកំណត់គោលដៅយ៉ាងចាស់ដៃចំពោះអ្នករាល់គ្នានៅក្នុងសហគមន៍របស់យើង ជាពិសេសយុវជន និងក្រុមដែលនៅខ្វះខាតចំណេះដឹង គឺមិនអាចទទួលយកបានទេ។ ខ្ញុំមានទំនុកចិត្តថាជំហានឈានមុខនេះ រួមជាមួយនឹងការដាក់ចេញនូវលក្ខខណ្ឌតម្រូវអាជ្ញា

ប័ណ្ណលក់សំរាប់ការលក់រាយថ្នាំជក់ទូទាំងរដ្ឋ នឹងបម្រើដល់ការការពារសុខភាពអ្នកស្រុក ខោនធី វ៉ាស៊ីនតោន ទាំងអស់គ្នា”។

ព័ត៌មានបន្ថែម:

Media Contact:

Julie McCloud, Public Affairs & Communications Coordinator
503-846-8685
[email protected]